Download iOS 9.2 IPSW

null

Download iOS 9.2 IPSW for iPad

Download iOS 9.2 IPSW for iPad mini

Download iOS 9.2 IPSW for iPhone

Download iOS 9.2 IPSW for iPod Touch

Fix 3G iPhone Sprint iOS 8

http://www.howardforums.com/attachment.php?attachmentid=112579&d=1406565611
ដំបូងត្រូវការ Jailbreak សិន
បន្ទាប់មកយើងប្រើ iTools or iPhone Folder
ចូលទៅក្នុង System របស់ទូរស័ព្ទ តាមអាសយដ្ឋាន៖
> System/Library/Carrier Bundles/iPhone/
ហើយកែឈ្មោះកញ្ចប់ Sprint_LTE_US.bundle ទៅជា
Sprint_LTE_US.bundle.backup ឬក៏អ្វីផ្សេងសិន។
> ហើយនៅទីតាំងដដែលនេះ អ្នកនឹងឃើញមាន
កញ្ចប់មួយទៀតឈ្មោះថា CarrierLab.bundle
សូមដូរឈ្មោះវាទៅជា Sprint_LTE_US.bundle
> Restart ទូរស័ព្ទ… OK you can use 3G now.

របៀបស្វែងរក iPhone អ្នក​ដែល​ភ្លេច​ដៃ​ទុក ដោយ​គ្រាន់​តែ​ទះដៃ


ទូរស័ព្ទគឺជាមិត្តដ៏ល្អមួយរបស់យើង ដែលយើងត្រូវតែដាក់​វា​ជាប់​តាម​ខ្លួន​យើង​ជានិច្ច ហើយ​អ្វី​ដែល​យើង​ស្អប់​បំផុត​នោះ​គឺ​យើង​វង្វេង​ដៃ មិន​ដឹង​ទុក​វា​នៅ​ទីណា។ ក្រៅ​ពីខ្ចី​ទូរស័ព្ទ​អ្នក​ដទៃ Call​រក​ហើយ តើ​អ្នក​មាន​វិធី​ផ្សេង​ដើម្បីរក​ទូរស័ព្ទ​ដែល​អ្នក​ភ្លេចដៃ​ទុក​ដែរ​រឺទេ? ថ្ងៃ​នេះ​យើង​សូម​ណែនាំ Tweak ដ៏​អស្ចារ្យ​មួយ ដែល​វា​អនុញ្ញាត្តិ​អោយ​អ្នក​ស្វែង​រក iPhone ដែល​អ្នក​បាន​ភ្លេច​ដៃ​ទុក​បាន​យ៉ាង​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ទះ​ដៃ​ប៉ុណ្ណោះ។
​​

Clap អាចនិយាយបានថា គឺជា Tweak ដ៏សប្បាយប្រើមួយ ព្រោះ​អីវា​អាច​អោយ​យើង​ស្វែង​រក​ទូរស័ព្ទ​ដែល​យើង​បាន​ភ្លេច​ដៃ​ទុក​ក្នុង​បន្ទប់ រឺ​លើ​រថយន្ត​បាន​ដោយ​ងាយ​ស្រួល​បំផុត។ Tweak នេះ​នឹង​ធ្វើ​អោយ iPhone របស់​អ្នក​បន្លឺ​សម្លេង​ឡើង​រៀង​រាល់​ពេល​វាលឺ​សម្លេង​ទះដៃ ដើម្បី​ជួយ​អោយ​យើង​មាន​ភាព​ងាយ​ស្រួល​ជាងមុន ក្នុង​ការ​រក​ទូរស័ព្ទ​យើង។ លក្ខណៈ​ពិសេស​នោះ​គឺថា វា​នឹង​ចាប់​យក​កម្រិត​សម្លេង​ទះ​ដៃ​តែ​ប៉ុណ្ណោះ ហើយ​រៀង​រាល់​ពេល​អេក្រង់​បិទ ពេល​អ្នក​ទុក​វា​ក្នុង​ហោ​ប៉ៅ រឺ​នរណា​ម្នាក់​កំពុង​កាន់​វា វា​នឹង​មិន​បន្លឺ​សម្លេង​នោះ​ទេ។ ពិសេស​ខ្លាំង​ណាស់​មែនទេ? ចង់​សាក​ល្បងទេ? តោះ​សាក​ល្បង​តម្លើងវា និង​ប្រើ​ប្រាស់​ទាំង​អស់គ្នា។

តម្រូវការ

iPhone ដែលដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 (iPod និង iPad នៅ​មិន​ទាន់​អាច​ប្រើ​បាន​នៅ​ឡើយទេ)
ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច

របៀបតម្លើង និងប្រើប្រាស់

បើកកម្មវិធី Cydia > Manage > Source > Edit > វាយ​ពាក្យ “ Repo.biteyourapple.net” រួច​ចុច Add ដើម្បី​ដោន​ឡូដ Tweak នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។ បើ​អ្នក​មាន​ហើយ សូម​ចុច Change > Refresh រួច​ចាំ​មួយ​ភ្លែត។
នៅក្នុងកម្មវិធី Cydia ដដែល សូម​ចុច​ក្រឡោន​ស្វែង​រក រួច​វាយ​ពាក្យ “ Clap “ និង​តម្លើង​វា
បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅ​កាន់ Setting > Clap ដើម្បី​ធ្វើ​ការ​កែ​សម្រួល។ ដំបូង​សូម​បើក Enable ហើយ​នៅ​ខាង​ក្រោម​មាន​មុខងារ​ចំនួន​បី​ទៀត​ដែល​យើង​ចង់​បើក​វា​ក៏​បាន បិទ​ក៏​បាន។
នៅផ្នែកខាងក្រោមនៃកន្លែង Setting > Clap អ្នក​នឹង​ឃើញ​មាន​កន្លែង​កែ​សម្រួល​ទាក់​ទង​នឹង​កម្រិត​សម្លេង​ដែល​វា​អាច​ចាប់​បាន ហេតុ​ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​កែ​សម្រួល​វា​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់។

បន្ទាប់ពីធ្វើការកែ​សម្រួល​អ្វី​នានា​ហើយ ឥលូវ​នេះ​សាក​ចាក់​សោរ​អេក្រង់ iPhone របស់អ្នក រួច​ហើយ​ទុក​វា​ចោល​អោយ​ឆ្ងាយ​ពីដៃ​អ្នក​ចំងាយ ពីរ រឺ​បី​ម៉ែត្រ ហើយ​សាក​ទះ​ដៃ​ចំនួន ពីរ បីដង នោះ​ទូរស័ព្ទ​អ្នក​នឹងរោទិ៍​ឡើង​ជាក់​ជាមិន​ខាន។ ដើម្បី​បិទ​សម្លេង​នោះ យើង​គ្រាន់​តែ​កាច់​ប៊ូតុង​សម្លេង​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទូរស័ព្ទ​ចុះ​ក្រោម​ទៅ​ជា​ការ​ស្រេច។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទះដៃ ហើយ​វា​មិន​បន្លឺ​សម្លេង សូម​ចូល​ទៅ​កាន់ Setting > Clap រួច​ធ្វើ​ការ​កែ​សម្រួល Triger Value ទៅ​ជា​ការ​ស្រេច។ តាម​រយៈ​ការ​តេស្ត​សាក​ល្បង ឃើញ​ថា Tweak នេះ​មិន​សូវ​ស៊ី​ថ្ម​ប៉ុន្មាន​ទេ ហេតុ​ដូច្នេះ​ហើយ​សូម​កុំ​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រើ​ប្រាស់​វាអី។

ប្រភពៈ Cydia
ដោយៈ​​ Vongthear

អ្នកប្រើប្រាស់ iCloud សូមមេត្តា ប្រញាប់ដូរ Password មុន Hackers លុកលុយ

iCloud-hack2ed-mainiDict ជាកម្មវិធីថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយ Hacker ឈ្មោះថា Pr0x13 ក្នុងគោលដៅលុកលុយចូលទៅក្នុងប្រព័ន្ធការពារសុវត្ថិភាពសម្ងាត់ ក៏ដូចជាលេខកូដដែលមានជាប់នៅក្នុងគណនីយ iCloud. នាពេលបច្ចុប្បន្ន យើងខ្ញុំសង្កេតឃើញថា មានអ្នកប្រើប្រាស់ជាច្រើន បានយល់ដឹងពីការប្រើប្រាស់នូវ ប្រព័ន្ធ iCloud ប៉ុន្តែសំរាប់ពេលនេះ គឺមានបញ្ហាដ៏ធំមួយ ដូចដែលបានរៀបរាប់ខាងលើ ហើយអ្នកទាំងអស់គ្នា គួរតែធ្វើការផ្លាស់ប្តូរ ជាប្រញាប់ នូវកូដសម្ងាត់ថ្មី ដែលមានបញ្ចូលដោយកូដពិបាកផ្សេងៗ ហើយសូមមិនជាន់នឹង Email ដែលបានប្រើប្រាស់ ក្នុងការចុះឈ្មោះ។

N900A

  • N900AUCUBMI1.zip
  • N900AUCUBMI9.zip
  • N900AUCUBMJ5.zip
  • N900AUCECMLG.zip ( Android KitKat)
  • N900AUCUCNC2_N900AATTCNC2_N900AUCUCNC2_HOME.tar.md 5 Mirror Link (this is single firmware file, you an download different components below)
  • 1 2